ប្រមាណ​ឆ្នាំ ៦៣ នៃគ.ស. 
(កិច្ចការ ២៥:១៣-២៦:៣២) មិន​យូរ​ប៉ុន្មាន​ក្រោយ​លោក ភេស្ទុស បាន​ទទួល​អំណាច​ជំនួស​លោក ភេលីច ក្នុង​នាម​ជា​អ្នក​កាត់​ក្ដី នោះ​ស្ដេច ហេរ៉ូឌ អ័គ្រីប៉ា ទី២ ក៏​បាន​មក​លេង​ក្រុង​សេសារា។ ស្ដេច អ័គ្រីប៉ា បាន​ទទួល​អំណាច​ក្រោយ​ពេល​ដែល​ឪពុក​គាត់​ស្លាប់ ប៉ុន្តែ​សាសន៍​រ៉ូម​បាន​យក​ទឹកដី​គាត់​ច្រើន​ណាស់។ ទោះបើ​ស្ដេច អ័គ្រីប៉ា មិន​មាន​អំណាច​កាត់​ក្ដី​លើ​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ក៏​ដោយ ក៏​លោក ភេស្ទុស (ដែល​ជា​សាសន៍​រ៉ូម ហើយ​ក៏​មិន​មាន​ការ​យល់​ដឹង​ប៉ុន្មាន​អំពី​សាសន៍​យូដា) នៅ​សូម​គំនិត​យោបល់​ពី​ទ្រង់​ទាក់ទង​នឹង​សាវ័ក ប៉ុល។