ប្រមាណ​អំឡុង​ឆ្នាំ ៥៣-៥៧ នៃគ.ស. (កិច្ចការ ១៩:១-២១:១៦) ដំណើរ​បេសកកម្ម​ទី៣​របស់​សាវ័ក ប៉ុល គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ដំណើរ​ទី២​របស់​គាត់​ទេ។ ក្រោយ​ពី​គាត់​បាន​ឆ្លង​កាត់​ក្រុង​កាឡាទី និង​ក្រុង​ព្រីគា គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កំពង់ផែ​នៅ​ក្រុង​អេភេសូរ។ សាវ័ក ប៉ុល បាន​ផ្សាយ​ដំណឹងល្អ និង​បង្រៀន​នៅ​ទី​នោះ​អស់​រយៈពេល​២​ឆ្នាំ បន្ទាប់មក​គាត់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ម៉ាសេដូន និង​អាខៃ ដើម្បី​ពង្រឹង​ជំនឿ​អ្នក​ជឿ ហើយ​គាត់​ក៏​បញ្ចប់​ដំណើរ​បេសកកម្ម​នោះ​ដោយ​ទៅ​លេង​ក្រុង​យេរូសាឡឹម។