ប្រមាណ​ឆ្នាំ ៥៨ នៃគ.ស. (កិច្ចការ ២១:២៧-២៥:១២) ក្រោយ​ពី​គេ​បាន​ចាប់​សាវ័ក ប៉ុល ពួក​ទាហាន​រ៉ូម​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យូដា​មួយ​ក្រុម​ចង់​សម្លាប់​សាវ័ក ប៉ុល។ មេ​ដឹកនាំ​រ៉ូម​កាល​នោះ​ក៏​យក​សាវ័ក ប៉ុល ទៅ​ក្រុង​សេសារា​ដែល​ជា​បន្ទាយ​មួយ​របស់​ពួកគេ ពេល​នៅ​យប់​នៅ​ឡើយ ហើយ​គាត់​ក៏​ចាត់​អ្នក​យាម​ឲ្យ​ទៅ​ជា​មួយ​ជា​ច្រើន​ដែរ។ ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាន់ទីប៉ាទ្រីស។