(កិច្ចការ ២:១-១២) បុណ្យ​ថ្ងៃ​ទី៥០​គឺ​ជា​ពេល​ដែល​ពួក​យូដា​ជា​ច្រើន​មក​ជុំ​គ្នា​ពី​កន្លែង​ផ្សេងៗ​នៅ​ក្រុង​យេរូសាឡឹម ដើម្បី​នឹង​អបអរសាទរ​បុណ្យ​ប្រចាំ​ឆ្នាំ។ អស់​អ្នក​ដែល​បាន​ឮ​សារ​របស់​ពួក​សាវ័ក​ក្នុង​ភាសា​ដើម​របស់​ខ្លួន​នៅ​ថ្ងៃ​បុណ្យ​ទី៥០ គឺ​ជា​អ្នក​ដែល​បាន​មក​ពី​កន្លែង​ផ្សេងៗ​នៅ​ក្នុង​អាណាចក្រ​ពីរ​នៅ​សម័យ​កាល​នោះ​ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា (អាណាចក្រ​រ៉ូម និង​អាណាចក្រ​ផារថុស)។ ក្រុង​យេរូសាឡឹម​គឺ​ជា​ក្រុង​ដែល​នៅ​កណ្ដាល​អាណាចក្រ​ទាំង​ពីរ​នោះ។