ប្រមាណ​អំឡុង​ឆ្នាំ ៤៦-៤៨ នៃគ.ស. (កិច្ចការ ១៣:១-១៤:២៨) ជា​ដំបូង​លោក បាណាបាស និង​សាវ័ក ប៉ុល បាន​ទៅ​គីទីម ដែល​ជា​តំបន់​នៃ​ស្រុក​កំណើត​របស់
លោក បាណាបាស មុន​ពួកគាត់​ចុះ​ទូក​ទៅ​តំបន់​អាស៊ីមីន័រ​ខាង​ត្បូង (Asia Minor)។ ពេល​ដែល​ពួកគាត់​ទៅ​ដល់​ក្រុង​ពើកា ក្នុង​ស្រុក​ប៉ាមភីលា លោក យ៉ូហាន-ម៉ាកុស បាន​រត់​ចោល​ពួកគាត់ ហើយ​ត្រឡប់​ទៅ​កាន់​ក្រុង​យេរូសាឡឹម​វិញ។ បន្ទាប់មក ពួកគាត់​បន្ត​ធ្វើ​ដំណើរ​ទៅ​ក្រុង​អាន់ទីយ៉ូក (ក្នុង​ស្រុក​ពីស៊ីឌា) ក្រុង​អ៊ីកូនាម ក្រុង​លីស្ត្រា និង​ក្រុង​ឌើបេ ហើយ​ក្នុង​ក្រុង​នីមួយៗ ពួក​ដឹកនាំ​សាសនា​យូដា​តែងតែ​ដេញ​លោក បាណាបាស និង​សាវ័ក ប៉ុល ចេញ​រាល់​តែ​ដង។ ហើយ​ក្រោយ​មក ពួកគាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដដែល​នោះ ហើយ​ក៏​បាន​ចម្រើន​កម្លាំង​ក្រុម​ជំនុំ​នីមួយៗ ខណៈពេល​ដែល​ពួកគាត់​កំពុង​ធ្វើ​ដំណើរ។ ចេញ​ពី​ក្រុង​អាតាលា ពួកគាត់​បាន​ចុះ​ទូក​ទៅ​ផ្ទះ​វិញ​នៅ​ក្រុង​អាន់ទីយ៉ូក​នៃ​ស្រុក​ស៊ីរី។