ប្រមាណ​ឆ្នាំ ៣៩? នៃគ.ស. (កិច្ចការ ២-៤; ៩-១២) សាវ័ក ពេត្រុស បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ លីដា ហើយ​គាត់​បាន​ព្យាបាល​បុរស​ខ្វិន​ម្នាក់ ដែល​ការ​នោះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​បែរ​ទៅ​រក​ព្រះ​អម្ចាស់។ ក្រោយ​មក​សាវ័ក ពេត្រុស បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​យ៉ុបប៉េ ហើយ​បាន​ប្រោស​ស្ត្រី​ម្នាក់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ។ កាល​សាវ័ក ពេត្រុស កំពុង​នៅ​ផ្ទះ​លោក ស៊ីម៉ូន ដែល​ជា​ជាង​សម្លាប់​ស្បែក​ម្នាក់​នៅ​យ៉ុបប៉េ មាន​មេទ័ព​ទាហាន​ម្នាក់​ឈ្មោះ កូនេណាស បាន​ចាត់​ឲ្យ​គេ​ទៅ​ហៅ​សាវ័ក ពេត្រុស ឲ្យ​មក​ក្រុង​សេសារា។