ប្រមាណ ៦០ នៃគ.ស. (កិច្ចការ ២៧:១-២៨:៣១) ដោយសារ​សាវ័ក ប៉ុល សូម​ទៅ​ជួប​សេសា ដូច្នេះ​លោក ភេស្ទុស ក៏​ចាត់​ឲ្យ​គេ​នាំ​គាត់​ទៅ​ប្រទេស​រ៉ូម។ កាល​សាវ័ក ប៉ុល កំពុង​ធ្វើ​ដំណើរ អាកាសធាតុ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ព្រោះ​ពួកគេ​ចុះ​ទូក​ក្នុង​រដូវ​ដែល​មិន​សម​នឹង​ធ្វើ​ដំណើរ​តាម​សមុទ្រ។ ការ​សម្រេច​ចិត្ត (ដែល​មិន​គប្បី​ក្នុង​ការ​ព្យាយាម​ទៅ) ទៅ​កំពង់ផែ​នៅ​ភេនីច ដើម្បី​ស្នាក់​នៅ​ក្នុង​រដូវ​រងា បាន​នាំ​ឲ្យ​ព្យុះ​នាំ​នាវា​ទៅ​កាន់​កោះ​មេលីត ហើយ​នៅ​ទី​នោះ​នាវា​ក៏​បាន​បាក់បែក​ទៅ។ គ្មាន​អ្នក​ណា​ស្លាប់​ម្នាក់​ទេ ប៉ុន្តែ មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នោះ គេ​បាន​ដាក់​សាវ័ក ប៉ុល លើ​នាវា​មួយ​ទៀត ហើយ​បញ្ជូន​គាត់​ទៅ​ពូទីយ៉ូលី។ ហើយ​ចេញ​ពី​នោះ គេ​ក៏​បាន​នាំ​សាវ័ក ប៉ុល ទៅ​ប្រទេស​រ៉ូម។