ប្រមាណ​អំឡុង​ឆ្នាំ ៣៥-៣៩? នៃគ.ស. (កិច្ចការ ៩:១-១៩; ២២:១-២១; ២៦:១២-៣២) (១) ខណៈពេល​ដែល​សាវ័ក ប៉ុល ជិត​ទៅ​ដល់​ក្រុង​ដាម៉ាស ដើម្បី​ទៅ​ចាប់​ពួក​សិស្ស​នៃ​ព្រះ​អម្ចាស់ ព្រះ​យេស៊ូវ​ក៏​បាន​សម្ដែង​ព្រះ​អង្គ​ទ្រង់​ឲ្យ​គាត់​ឃើញ។ (២, ៣) កណ្ឌ​គម្ពីរ កាឡាទី ១:១៧ បាន​លើក​ចំណុច​នេះ​ឡើង​យ៉ាង​ច្បាស់​ថា ភ្លាមៗ​បន្ទាប់ពី​នោះ​សាវ័ក ប៉ុល បាន​ទៅ​ចំណាយ​ពេល​នៅ​ក្រុង​អារ៉ាប៊ី ពោល​គឺ (៤) មុន​ពេល​ដែល​គាត់​ឡើង​ទៅ​ជួប​អ្នក​ដឹកនាំ​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡឹម។ (៥) ពេល​ដែល​អ្នក​ជឿ​មួយ​ចំនួន​ឮ​ថា​មាន​គេ​ចង់​សម្លាប់​សាវ័ក ប៉ុល នៅ​ក្រុង​យេរូសាឡឹម ពួកគាត់​ក៏​នាំ​សាវ័ក ប៉ុល ទៅ​ក្រុង​សេសារា ហើយ​ក្រោយ​មក គាត់​ក៏​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គាត់​នៅ​តើសុស។