ប្រមាណឆ្នាំ ៦៣ នៃគ.ស.
(កិច្ចការ ២៥:១៣-២៦:៣២) មិនយូរប៉ុន្មានក្រោយលោក ភេស្ទុស បានទទួលអំណាចជំនួសលោក ភេលីច ក្នុងនាមជាអ្នកកាត់ក្ដី នោះស្ដេច ហេរ៉ូឌ អ័គ្រីប៉ា ទី២ ក៏បានមកលេងក្រុងសេសារា។ ស្ដេច អ័គ្រីប៉ា បានទទួលអំណាចក្រោយពេលដែលឪពុកគាត់ស្លាប់ ប៉ុន្តែសាសន៍រ៉ូមបានយកទឹកដីគាត់ច្រើនណាស់។ ទោះបើស្ដេច អ័គ្រីប៉ា មិនមានអំណាចកាត់ក្ដីលើស្រុកយូដា និងស្រុកសាម៉ារីក៏ដោយ ក៏លោក ភេស្ទុស (ដែលជាសាសន៍រ៉ូម ហើយក៏មិនមានការយល់ដឹងប៉ុន្មានអំពីសាសន៍យូដា) នៅសូមគំនិតយោបល់ពីទ្រង់ទាក់ទងនឹងសាវ័ក ប៉ុល។