អំឡុងឆ្នាំ ៦៦០-៦១៤ មុនគ.ស. (២ពង្សាវតារក្សត្រ ២៣:២៩-៣០; ២របាក្សត្រ ៣៥:២០-២៤) ក្នុងឆ្នាំ ៦៦៤ មុនគ.ស. សាសន៍អាសស៊ើរបានឈានទៅដល់កម្រិតកំពូលនៃអំណាចរបស់ពួកគេ តែក្រោយនោះមក អំណាចរបស់ពួកគេក៏ចាប់ផ្ដើមថយចុះ។ សាសន៍អេស៊ីព្ទ សាសន៍យូដា និងសាសន៍បាប៊ីឡូន (ដោយមានជំនួយពីពួកសាសន៍មេឌី) ពួកគេក៏ចាប់ផ្ដើមមានអំណាច និងមានឯករាជ្យវិញ ហើយក៏ចាប់ផ្ដើមផ្ដួលរលំអំណាចនៃសាសន៍អាសស៊ើរ។ ក្រុងនីនីវេ ដែលជារដ្ឋធានីរបស់សាសន៍អាសស៊ើរបានដួលរលំនៅឆ្នាំ ៦១២ មុនគ.ស. ហើយនគរពួកគេទាំងមូលក៏បានដួលរលំទាំងស្រុងនៅឆ្នាំ ៦០៩ មុនគ.ស.។