ប្រមាណ​អំឡុង​ឆ្នាំ​៧៦៧-៧៥៣ មុនគ.ស. (២ពង្សាវតារក្សត្រ ១៤:២១-១៥:៧; ២របាក្សត្រ ២៦:១-៨) ពួក​អាសសើុរ​បាន​បំបាក់​អំណាច​ពួក​ស៊ីរី​ក្នុង​ការ​វាយ​ប្រហារ ហើយ​ពេល​ដែល​ពួក​អាសសើុរ​ចាកចេញ ការ​នោះ​បាន​បណ្ដាល​ឲ្យ​ស្ដេច យេរ៉ូបោម ទី២ នៃ​សាសន៍​អ៊‌ីស្រាអែល និង​ស្ដេច អូសៀស (ពេល​ខ្លះ​គេ​ហៅ​ទ្រង់​ថា​ស្ដេច អ៊ូស៊ីយ៉ា) ឆក់​ឱកាស​នោះ ដោយ​វាយ​ដណ្ដើម​យក​ទឹកដី​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​នៃ​នគរ​របស់​ពួកគេ​វិញ។ ស្ដេច យេរ៉ូបោម បាន​យក​ទីក្រុង​នៅ​កាឡាត​បាន​វិញ​ជា​ច្រើន ហើយ​ស្ដេច អ៊ូស៊ីយ៉ា បាន​យក​អេឡាត​រហូត​ដល់​សមុទ្រ​ក្រហម។ ស្ដេច យេរ៉ូបោម ក៏​បាន​បង្ក្រាប​ពួក​ស៊ីរី​អស់​មួយ​រយៈ​ពេល​ដែរ ហើយ​ស្ដេច យេរ៉ូបោម ក៏​បាន​វាយ​យក​ទីក្រុង​ខ្លះៗ​នៅ​ភីលីស្ទីន ក៏​ដូច​ជា​ទៅ​ច្បាំង​នឹង​ពួក​អារ៉ាប់​នៅ​ស្រុក​គើរ-បាល ហើយ​ក៏​ច្បាំង​ជា​មួយ​ពួក​ម៉ាអូន​ផង​ដែរ។