ប្រមាណ​ឆ្នាំ ៧៣៥ មុនគ.ស. (២ពង្សាវតារក្សត្រ ១៥:២៩; ១៦:៥-៦; អេសាយ ៧-៨; ២របាក្សត្រ ២៨:៥-៦) ខណៈពេល​ដែល​នគរ​អាសសើុរ​បន្ត​រីក​ឡើងៗ​ទៅ​ទិស​ខាង​លិច សាសន៍​ស៊ីរី និង​អ៊‌ីស្រាអែល​ក៏​ព្យាយាម​បង្ខំ​សាសន៍​យូដា និង​សាសន៍​ផ្សេងៗ​នៅ​ជុំវិញ​ពួកគេ​ឲ្យ​ចង​សម្ព័ន្ធមិត្ត ដើម្បី​ទាស់​នឹង​ពួក​អាសសើុរ។ ការ​ដែល​សាសន៍​យូដា​មិន​ព្រម​ចុះ​ចូល បាន​បណ្ដាល​ឲ្យ​សាសន៍​អាសសើុរ និង​សាសន៍​អ៊‌ីស្រាអែល​ទៅ​វាយ​ប្រហារ​ក្រុង​យេរូសាឡឹម។ សាសន៍​ស៊ីរី​ក៏​បាន​វាយ​យក​ក្រុង​អេឡាត​ពី​សាសន៍​យូដា ហើយ​បាន​ឲ្យ​ទៅ​សាសន៍​អេដំម។ សាសន៍​អេដំម​ក៏​ទំនង​ជា​បាន​លួច​ប្លន់​សាសន៍​យូដា ហើយ​ចាប់​យក​អ្នក​ខ្លះ​ទៅ​ធ្វើ​ជា​ឈ្លើយ​ផង​ដែរ (២របាក្សត្រ ២៨:១៧)។ សាសន៍​ភីលីស្ទីន ដែល​ទំនង​ជា​បាន​ចង​សម្ព័ន្ធមិត្ត ដើម្បី​ទាស់​នឹង​សាសន៍​អាសសើុរ ក៏​បាន​ទៅ​វាយ​ប្រហារ​សាសន៍​យូដា​ដែរ ហើយ​ពួកគេ​បាន​យក​ក្រុង​មួយ​ចំនួន​នៅ​ដី​ទំនាប និង​នៅ​ស្រុក​ខាង​ត្បូង (២របាក្សត្រ ២៨:១៨)។