ប្រមាណអំឡុងឆ្នាំ ៨៧៥-៧៩៧ មុនគ.ស. (១ពង្សាវតារក្សត្រ ១៧-២ពង្សាវតារក្សត្រ ៨;
២ពង្សាវតារក្សត្រ ១៣:១៤-២១) កណ្ឌគម្ពីរ ពង្សាវតារក្សត្រ ទី១ និងទី២មានរៀបរាប់ច្រើនពីហោរា អេលីយ៉ា និងហោរា អេលីសេ ដែលជាអ្នកទទួលតំណែងតពីហោរា អេលីយ៉ា ខណៈពេលដែលពួកគាត់កំពុងជំទាស់នឹងស្ដេច អ័ហាប់ និងស្ដេច យ៉ូរ៉ាម នៃសាសន៍អ៊ីស្រាអែល។ ដោយសារហោរា អេលីយ៉ា បានប្រកាសការជំទាស់នឹងការថ្វាយបង្គំព្រះក្លែងក្លាយ ដូច្នេះយេសិបិល ដែលជាអ្នកមកពីភេនីស ហើយក៏ត្រូវជាមហេសីស្ដេច អ័ហាប់ ស្អប់គាត់ ព្រោះយេសិបិលគាំទ្រពួកហោរាបាល និងការថ្វាយបង្គំរូបអ្នកតា ឬក៏រូបព្រះអាស៍សារ៉ា (Asherah)។ មិនយូរមិនឆាប់ហោរា អេលីសេ បានចាត់នរណាម្នាក់ឲ្យទៅអភិសេកយេហ៊ូវឲ្យធ្វើជាស្ដេច យេហ៊ូវជាមេទ័ពស្ដេច យ៉ូរ៉ាម ដើម្បីឲ្យគាត់ទៅដាក់ទោសលើគ្រួសារអ័ហាប់ទាំងមូល។