​នៅ​ឆ្នាំ ៨៤១ មុនគ.ស.​ (២ពង្សាវតារក្សត្រ ៩-១០) ហោរា អេលីយ៉ា បាន​បំពេញ​ទំនាយ​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​ហោរា អេលីសេ ដោយ​បាន​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​ស្រុក​រ៉ាម៉ូត-កាឡាត ដើម្បី​អភិសេក​លោក យេហ៊ូវ ឡើង​សោយរាជ្យ​ជា​ស្ដេច​លើ​សាសន៍​អ៊‌ីស្រាអែល។ ភ្លាមៗ​នោះ​ស្ដេច យេហ៊ូវ បាន​ទៅ​យេសរាល ជា​កន្លែង​លោក យ៉ូរ៉ាម និង​ស្ដេច អ័ហាស៊ីយ៉ា ដែល​ជា​ស្ដេច​យូដា កំពុង​ព្យាបាល​របួស​ពី​សង្គ្រាម។ ពេល​លោក​យ៉ូរ៉ាម និង​ស្ដេច អ័ហាស៊ីយ៉ា នៃ​សាសន៍​យូដា​ចេញ​ទៅ​ជួប​ស្ដេច យេហ៊ូវ ដោយ​ជិះ​រទេះ​ចម្បាំង យើង​ឃើញ​ថា​ស្ដេច យេហ៊ូវ បាន​បាញ់​យ៉ូរ៉ាម​នឹង​ព្រួញ ហើយ​ធ្វើ​ឲ្យ​គាត់​ត្រូវ​របួស​រហូត​ដល់​ស្លាប់ ហើយ​លោក​យេហ៊ូវ​ក៏​បាន​ដេញ​តាម​ស្ដេច អ័ហាស៊ីយ៉ា ដល់​ស្រុក​បេតកាន នៅ​ទី​នោះ​ឯង​ដែល​ជា​កន្លែង​គាត់​បាន​ធ្វើ​ឲ្យ​ស្ដេច អ័ហាស៊ីយ៉ា ត្រូវ​របួស។ មើល​ទៅ​ស្ដេច អ័ហាស៊ីយ៉ា បាន​បន្ត​រត់​ទៅ​ក្រុង​មេគីដោ ហើយ​គាត់​ក៏​បាន​ស្លាប់​នៅ​ទី​នោះ (២របាក្សត្រ ២២:៩)។