នៅ​ឆ្នាំ ៥៨៦ មុនគ.ស.  (២ពង្សាវតារក្សត្រ ២៤:១០-១៧; ២៥:១-២៦) ជា​ការ​ដាក់​ទោស​លើ​ស្ដេច សេដេគា ព្រោះ​ទ្រង់​បាន​បះបោរ ស្ដេច នេប៊ូក្នេសា បាន​មក​វាយ​ប្រហារ​ក្រុង​យេរូសាឡឹម។ ក្រោយ​ពេល​ពួក​បាប៊ីឡូន​បាន​វាយ​បំបែក​កំផែង​នៅ​ផ្នែក​កណ្ដាល​នៃ​ខ្លោង​ទ្វារ ស្ដេច សេដេគា ឃើញ​ថា អនាគត​គាត់​គឺ​នឹង​ត្រូវ​ចប់​ហើយ​ បើ​គាត់​បន្ត​នៅ​ក្នុង​ទីក្រុង ដូច្នេះ​គាត់ និង​ទាហាន​របស់​គាត់​ក៏​ព្យាយាម​រត់​គេច​ទាំង​កណ្ដាល​យប់​តាម​ចន្លោះ​ទ្វារ​រវាង​កំផែង​ពីរ​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​កើត​នា​ជ្រុង​ទីក្រុង។ តែ​សាសន៍​បាប៊ីឡូន​បាន​ដេញ​តាម​គាត់ ហើយ​ក៏​បាន​ចាប់​គាត់​នៅ​ជិត​ក្រុង​យេរីខូរ រួច​បាន​បញ្ជូន​ទៅ​រីមឡា​ ដើម្បី​ដាក់​ទោស។ បន្ទាប់មក​ស្ដេច នេប៊ូក្នេសា ក៏​បាន​បំផ្លាញ​កំផែង​ក្រុង​យេរូសាឡឹម និង​ព្រះ​វិហារ ហើយ​ក៏​បាន​ចាប់​មនុស្ស​ជា​ច្រើន​យក​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។