ប្រមាណ​អំឡុង​ឆ្នាំ ៨២៥-៧៩៨ មុនគ.ស. (២ពង្សាវតារក្សត្រ ១០:៣២-៣៣) លោក ហាសែល ដែល​ជា​ស្ដេច​ពួក​ស៊ីរី​បាន​បន្ត​ធ្វើ​បាប​សាសន៍​អ៊‌ីស្រាអែល​ក្រោម​ការ​សោយរាជ្យ​របស់​ស្ដេច យេហ៊ូវ ហើយ​មិន​យូរ​ប៉ុន្មាន គាត់​ក៏​បាន​វាយ​យក​គ្រប់​ទីក្រុង​នៅ​កាឡាត​ពី​ពួក​អារ៉ូអុើរ​នៅ​ស្ទឹង​អើណូន​ទៅ​បាសាន​នៅ​ទិស​ខាង​ជើង។ ក្រោយ​ពី​នោះ​មក ស្ដេច យ៉ូអាស ស្ដេច ហាសែល ក៏​បាន​វាយ​យក​កាថ​នៅ​ទិស​ខាង​លិច​នៃ​ព្រំដែន​យូដា។ ហេតុ​ការណ៍​ទាំង​នោះ​បាន​បណ្ដាល​ឲ្យ​ស្ដេច យ៉ូអាស ផ្ញើ​ទ្រព្យសម្បត្តិ​ពី​ព្រះ​វិហារ​ព្រះ​ជាម្ចាស់​ទៅ​ឲ្យ​ហាសែល ដើម្បី​អង្វរ​គាត់​ឲ្យ​ដក​ខ្លួន​ចេញ​ពី​ការ​វាយ​ប្រហារ​ក្រុង​យេរូសាឡឹម។