ប្រមាណឆ្នាំ ៧៣៥ មុនគ.ស. (២ពង្សាវតារក្សត្រ ១៥:២៩; ១៦:៥-៦; អេសាយ ៧-៨; ២របាក្សត្រ ២៨:៥-៦) ខណៈពេលដែលនគរអាសសើុរបន្តរីកឡើងៗទៅទិសខាងលិច សាសន៍ស៊ីរី និងអ៊ីស្រាអែលក៏ព្យាយាមបង្ខំសាសន៍យូដា និងសាសន៍ផ្សេងៗនៅជុំវិញពួកគេឲ្យចងសម្ព័ន្ធមិត្ត ដើម្បីទាស់នឹងពួកអាសសើុរ។ ការដែលសាសន៍យូដាមិនព្រមចុះចូល បានបណ្ដាលឲ្យសាសន៍អាសសើុរ និងសាសន៍អ៊ីស្រាអែលទៅវាយប្រហារក្រុងយេរូសាឡឹម។ សាសន៍ស៊ីរីក៏បានវាយយកក្រុងអេឡាតពីសាសន៍យូដា ហើយបានឲ្យទៅសាសន៍អេដំម។ សាសន៍អេដំមក៏ទំនងជាបានលួចប្លន់សាសន៍យូដា ហើយចាប់យកអ្នកខ្លះទៅធ្វើជាឈ្លើយផងដែរ (២របាក្សត្រ ២៨:១៧)។ សាសន៍ភីលីស្ទីន ដែលទំនងជាបានចងសម្ព័ន្ធមិត្ត ដើម្បីទាស់នឹងសាសន៍អាសសើុរ ក៏បានទៅវាយប្រហារសាសន៍យូដាដែរ ហើយពួកគេបានយកក្រុងមួយចំនួននៅដីទំនាប និងនៅស្រុកខាងត្បូង (២របាក្សត្រ ២៨:១៨)។