ប្រមាណ​ឆ្នាំ ៩៥០ មុនគ.ស. (១ពង្សាវតារក្សត្រ ៩:១០-១០:២៩; ២របាក្សត្រ ៨:១-៩:២៨) ដោយសារ​ស្ដេច សាឡូម៉ូន បាន​គ្រប់គ្រង​លើ​ច្រក​ព្រំដែន​សំខាន់​ទាក់ទង​នឹង​ការ​នាំ​ទំនិញ​ចេញ​ចូល​រវាង​ស្រុក​អេស៊ីព្ទ ស្រុក​អារ៉ាប៊ី ស្រុក​អើរ៉ាម និង​ស្រុក​អាណាធូលីអា (អាស៊ីមីន័រ) ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​មាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​ដែល​មិន​អាច​រាប់​អស់។ ស្ដេច សាឡូម៉ូន បាន​ចាប់​ដៃ​រក​ស៊ី​ជា​មួយ​នឹង​ស្ដេច ហ៊ីរ៉ាម ដោយ​ចេញ​ទៅ​ជួញ​ដូរ​នៅ​អូភារ ហើយ​បាន​របស់​ល្អៗ និង​ប្លែកៗ​ជា​ច្រើន។ មហាក្សត្រី​ស្រុក សេបា បាន​មក​លេង​ស្ដេច សាឡូម៉ូន ហើយ​គាត់​បាន​លើក​ឡើង​ថា ភាព​ល្បីល្បាញ​ដ៏​មហិមា​របស់​ស្ដេច សាឡូម៉ូន គឺ​ពិត​ជា​ការ​ពិត​មែន​នៅ​ជំនាន់​បុរាណ។ ស្ដេច សាឡូម៉ូន បាន​ប្រមូល​ទ្រព្យសម្បត្តិ​ថែម​ទៀត​ដោយ​ទិញ​សេះ​ពី​ស្រុក​គីលីគា និង​រទេះ​ចម្បាំង​ពី​ស្រុក​អេស៊ីព្ទ ហើយ​លក់​វា​ទៅ​ឲ្យ​ស្ដេច ស៊ីរី និង​ស្ដេច ហេត។