​អំឡុង​ឆ្នាំ ៦៦០-៦១៤ មុនគ.ស. (២ពង្សាវតារក្សត្រ ២៣:២៩-៣០; ២របាក្សត្រ ៣៥:២០-២៤) ក្នុង​ឆ្នាំ ៦៦៤ មុនគ.ស. សាសន៍​អាសស៊ើរ​បាន​ឈាន​ទៅ​ដល់​កម្រិត​កំពូល​នៃ​អំណាច​របស់​ពួកគេ តែ​ក្រោយ​នោះ​មក អំណាច​របស់​ពួកគេ​ក៏​ចាប់​ផ្ដើម​ថយ​ចុះ។ សាសន៍​អេស៊ីព្ទ សាសន៍​យូដា និង​សាសន៍​បាប៊ីឡូន (ដោយ​មាន​ជំនួយ​ពី​ពួក​សាសន៍​មេឌី) ពួកគេ​ក៏​ចាប់​ផ្ដើម​មាន​អំណាច និង​មាន​ឯករាជ្យ​​វិញ ហើយ​ក៏​ចាប់​ផ្ដើម​ផ្ដួល​រលំ​អំណាច​នៃ​សាសន៍​អាសស៊ើរ។ ក្រុង​នីនីវេ ដែល​ជា​រដ្ឋធានី​របស់​សាសន៍​អាសស៊ើរ​បាន​ដួល​រលំ​នៅ​ឆ្នាំ ៦១២ មុនគ.ស. ហើយ​នគរ​ពួកគេ​ទាំង​មូល​ក៏​បាន​ដួល​រលំ​ទាំង​ស្រុង​នៅ​ឆ្នាំ ៦០៩ មុនគ.ស.។