នៅ​ឆ្នាំ ៦២៨-៦០៩ មុនគ.ស.  (២ពង្សាវតារក្សត្រ ២២:១-២៣:៣០; ២របាក្សត្រ ៣៤-៣៥) ក្នុង​គ្រា​ដំបូងៗ​នៃ​ការ​សោយរាជ្យ​របស់​ស្ដេច យ៉ូសៀស ទ្រង់​បាន​ព្យាយាម​បំបាត់​ចោល​នូវ​ការ​ថ្វាយបង្គំ​ព្រះ​ក្លែង​ក្លាយ​នៅ​ស្រុក​យូដា និង​នៅ​ក្នុង​ទឹកដី​ដែល​ពួកគេ​បាន​វាយ​យក ហើយ​ទ្រង់​ក៏​បាន​ព្យាយាម​ជួសជុល​ព្រះ​វិហារ​នៃ​ព្រះ​ជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម​សារ​ឡើង​វិញ​ផង​ដែរ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ ការ​ធ្លាក់ចុះ​នៃ​អំណាច​ពួក​អាសស៊ើរបាន​បណ្ដាល​ឲ្យ​ទ្រង់​បន្ថែម​ទឹកដី​ចូល​នគរ​របស់​ទ្រង់​ដែរ។ ស្ដេច យ៉ូសៀស ស្លាប់​នៅ​មេគីដោ ពេល​ដែល​ទ្រង់​ព្យាយាម​រារាំង​ផារ៉ោន-នេកោ ទី២ នៃ​ស្រុក​អេស៊ីព្ទ​កុំ​ឲ្យ​ទៅ​កើកេមីស ដើម្បី​ជួយ​ពួក​អាសស៊ើរ ដែល​កំពុង​ទទួល​ការ​វាយ​ប្រហារ​ពី​ពួក​បាប៊ីឡូន។