ប្រមាណ​ឆ្នាំ ៧២២ មុនគ.ស. (២ពង្សាវតារក្សត្រ ១៧:១-៤១) ពេល​ស្ដេច ហូស៊ា ដែល​ជា​ស្ដេច​សាសន៍​អ៊‌ីស្រាអែល​កំពុង​សោយរាជ្យ ស្ដេច សាលម៉ានេស៊ើរ ដែល​ជា​ស្ដេច​អាសស៊ើរ​បាន​មក​វាយ​ប្រហារ​សាសន៍​អ៊‌ីស្រាអែល ហើយ​ក៏​បាន​យក​ពួកគេ​ធ្វើ​ជា​ទាសករ។ តែ​ក្រោយ​មក​ស្ដេច ហូស៊ា បាន​ក្បត់​ស្ដេច​អាសស៊ើរ​ដោយ​មិន​យក​សួយអាករ​មក​ឲ្យ​ទ្រង់ ហើយ​ថែម​ទាំង​សុំ​ស្ដេច​អេស៊ីព្ទ​ឲ្យ​មក​ជួយ​ទ្រង់។ ការ​នោះ​បាន​បណ្ដាល​ឲ្យ​ស្ដេច​អាសស៊ើរ​មក​ឡោមព័ទ្ធ​សាម៉ារី​រហូត​ដល់​វា​ដួល​រលំ។ ស្ដេច​អាសសើុរ​បាន​ក្លាយ​ជា​អ្នក​និរទេស​ដល់​ប្រទេស​ផ្សេងៗ ដែល​ឆ្ងាយ​ពី​ស្រុក​អ៊‌ីស្រាអែល រួម​មាន​ដូច​ជា​ស្រុក​កូសាន និង​ស្រុក​មេឌី ហើយ​ស្ដេច​អាសស៊ើរ​ក៏​បាន​នាំ​រាស្ត្រ​ទ្រង់​ពី​ទី​កន្លែង​ផ្សេងៗ​ក្នុង​នគរ​គាត់​ឲ្យ​មក​រស់នៅ​ស្រុក​អ៊‌ីស្រាអែល ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​បះបោរ​ទៀត។ នេះ​ជា​ចំណុច​សម្គាល់​អំពី​ដំណាក់​កាល​នៃ​ទី​បញ្ចប់​របស់​នគរ​ខាង​ជើង​នៃ​សាសន៍​អ៊‌ីស្រាអែល។ ការ​នេះ​បាន​បណ្ដាល​ឲ្យ​សាសន៍​អ៊‌ីស្រាអែល​រៀបការ​ជា​មួយ​នឹង​សាសន៍​ដទៃ​ដែល​ទើប​នឹង​មក​នៅ​ក្នុង​ទឹកដី​ពួកគេ ហើយ​ការ​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ទឹកដី​សាសន៍​សាម៉ារី​ក្នុង​សម័យកាល​ព្រះ​គម្ពីរ​សញ្ញាថ្មី។