ប្រមាណឆ្នាំ ៣៩? នៃគ.ស. (កិច្ចការ ២-៤; ៩-១២) សាវ័ក ពេត្រុស បានធ្វើដំណើរទៅកាន់ភូមិ លីដា ហើយគាត់បានព្យាបាលបុរសខ្វិនម្នាក់ ដែលការនោះបាននាំឲ្យមនុស្សជាច្រើនបានបែរទៅរកព្រះអម្ចាស់។ ក្រោយមកសាវ័ក ពេត្រុស បានធ្វើដំណើរទៅកាន់ភូមិយ៉ុបប៉េ ហើយបានប្រោសស្ត្រីម្នាក់ឲ្យរស់ពីស្លាប់ឡើងវិញ។ កាលសាវ័ក ពេត្រុស កំពុងនៅផ្ទះលោក ស៊ីម៉ូន ដែលជាជាងសម្លាប់ស្បែកម្នាក់នៅយ៉ុបប៉េ មានមេទ័ពទាហានម្នាក់ឈ្មោះ កូនេណាស បានចាត់ឲ្យគេទៅហៅសាវ័ក ពេត្រុស ឲ្យមកក្រុងសេសារា។