ប្រមាណ ៦០ នៃគ.ស. (កិច្ចការ ២៧:១-២៨:៣១) ដោយសារសាវ័ក ប៉ុល សូមទៅជួបសេសា ដូច្នេះលោក ភេស្ទុស ក៏ចាត់ឲ្យគេនាំគាត់ទៅប្រទេសរ៉ូម។ កាលសាវ័ក ប៉ុល កំពុងធ្វើដំណើរ អាកាសធាតុមិនសូវល្អប៉ុន្មានទេ ព្រោះពួកគេចុះទូកក្នុងរដូវដែលមិនសមនឹងធ្វើដំណើរតាមសមុទ្រ។ ការសម្រេចចិត្ត (ដែលមិនគប្បីក្នុងការព្យាយាមទៅ) ទៅកំពង់ផែនៅភេនីច ដើម្បីស្នាក់នៅក្នុងរដូវរងា បាននាំឲ្យព្យុះនាំនាវាទៅកាន់កោះមេលីត ហើយនៅទីនោះនាវាក៏បានបាក់បែកទៅ។ គ្មានអ្នកណាស្លាប់ម្នាក់ទេ ប៉ុន្តែ មិនយូរប៉ុន្មានក្រោយពេលនោះ គេបានដាក់សាវ័ក ប៉ុល លើនាវាមួយទៀត ហើយបញ្ជូនគាត់ទៅពូទីយ៉ូលី។ ហើយចេញពីនោះ គេក៏បាននាំសាវ័ក ប៉ុល ទៅប្រទេសរ៉ូម។