ប្រមាណអំឡុងឆ្នាំ ៥០-៥២ នៃគ.ស. (កិច្ចការ ១៥:២២-១៨:២៣) សាវ័ក ប៉ុល និងលោក ស៊ីឡាស បានត្រឡប់ទៅលេងតំបន់អាស៊ីមីន័រដែលជាកន្លែងដែលសាវ័ក ប៉ុល បានប្រកាសដំណឹងល្អកាលគាត់ធ្វើដំណើរក្នុងបេសកកម្មដំបូង។ ពេលនោះលោក បាណាបាស និងលោក យ៉ូហាន-ម៉ាកុស បានចុះនាវាទៅស្រុកគីទីម។ សាវ័ក ប៉ុល និងលោក ស៊ីឡាស បានទៅលេងក្រុងឌើបេ ក្រុងលីស្ត្រា ក្រុងអាន់ទីយ៉ូកនៅស្រុកស៊ីរី។ ចេញពីនោះសាវ័ក ប៉ុល និងលោក ស៊ីឡាស បានធ្វើដំណើរទៅក្រុងទ្រអាស ដែលជាទីកន្លែងដែលសាវ័ក ប៉ុល មានសុបិនអំពីបុរសម្នាក់ពីស្រុកម៉ាសេដូនដែលកំពុងហៅគាត់។ ពេលដែលពួកគាត់បានឆ្លងអឺរ៉ុប ពួកគាត់បានដើរកាត់ក្រុងមួយចំនួនទៀតនៅតាមផ្លូវអេហ្គណាធាន (Egnatian) ហើយក៏បានធ្វើដំណើរទៅទីក្រុងអាថែន និងក្រុងកូរិនថូសនៅក្រិកខាងត្បូង។ បន្ទាប់មក ពួកគាត់ក៏បានចុះនាវាទៅក្រុងអេភេសូរ និងក្រុងសេសារា ហើយក៏ទៅលេងក្រុមជំនុំនៅក្រុងយេរូសាឡឹមមុនពួកគាត់ត្រឡប់ទៅក្រុងអាន់ទីយ៉ូកនៃស្រុកស៊ីរី។