ប្រមាណអំឡុងឆ្នាំ ៤៦-៤៨ នៃគ.ស. (កិច្ចការ ១៣:១-១៤:២៨) ជាដំបូងលោក បាណាបាស និងសាវ័ក ប៉ុល បានទៅគីទីម ដែលជាតំបន់នៃស្រុកកំណើតរបស់
លោក បាណាបាស មុនពួកគាត់ចុះទូកទៅតំបន់អាស៊ីមីន័រខាងត្បូង (Asia Minor)។ ពេលដែលពួកគាត់ទៅដល់ក្រុងពើកា ក្នុងស្រុកប៉ាមភីលា លោក យ៉ូហាន-ម៉ាកុស បានរត់ចោលពួកគាត់ ហើយត្រឡប់ទៅកាន់ក្រុងយេរូសាឡឹមវិញ។ បន្ទាប់មក ពួកគាត់បន្តធ្វើដំណើរទៅក្រុងអាន់ទីយ៉ូក (ក្នុងស្រុកពីស៊ីឌា) ក្រុងអ៊ីកូនាម ក្រុងលីស្ត្រា និងក្រុងឌើបេ ហើយក្នុងក្រុងនីមួយៗ ពួកដឹកនាំសាសនាយូដាតែងតែដេញលោក បាណាបាស និងសាវ័ក ប៉ុល ចេញរាល់តែដង។ ហើយក្រោយមក ពួកគាត់បានធ្វើដំណើរតាមផ្លូវដដែលនោះ ហើយក៏បានចម្រើនកម្លាំងក្រុមជំនុំនីមួយៗ ខណៈពេលដែលពួកគាត់កំពុងធ្វើដំណើរ។ ចេញពីក្រុងអាតាលា ពួកគាត់បានចុះទូកទៅផ្ទះវិញនៅក្រុងអាន់ទីយ៉ូកនៃស្រុកស៊ីរី។