ប្រមាណឆ្នាំ ៥៨ នៃគ.ស. (កិច្ចការ ២១:២៧-២៥:១២) ក្រោយពីគេបានចាប់សាវ័ក ប៉ុល ពួកទាហានរ៉ូមបានទទួលដំណឹងថា មានពួកយូដាមួយក្រុមចង់សម្លាប់សាវ័ក ប៉ុល។ មេដឹកនាំរ៉ូមកាលនោះក៏យកសាវ័ក ប៉ុល ទៅក្រុងសេសារាដែលជាបន្ទាយមួយរបស់ពួកគេ ពេលនៅយប់នៅឡើយ ហើយគាត់ក៏ចាត់អ្នកយាមឲ្យទៅជាមួយជាច្រើនដែរ។ ពួកគេបានធ្វើដំណើរតាមផ្លូវអាន់ទីប៉ាទ្រីស។