(កិច្ចការ ២:១-១២) បុណ្យថ្ងៃទី៥០គឺជាពេលដែលពួកយូដាជាច្រើនមកជុំគ្នាពីកន្លែងផ្សេងៗនៅក្រុងយេរូសាឡឹម ដើម្បីនឹងអបអរសាទរបុណ្យប្រចាំឆ្នាំ។ អស់អ្នកដែលបានឮសាររបស់ពួកសាវ័កក្នុងភាសាដើមរបស់ខ្លួននៅថ្ងៃបុណ្យទី៥០ គឺជាអ្នកដែលបានមកពីកន្លែងផ្សេងៗនៅក្នុងអាណាចក្រពីរនៅសម័យកាលនោះដែលកំពុងប្រឈមមុខដាក់គ្នា (អាណាចក្ររ៉ូម និងអាណាចក្រផារថុស)។ ក្រុងយេរូសាឡឹមគឺជាក្រុងដែលនៅកណ្ដាលអាណាចក្រទាំងពីរនោះ។