នៅឆ្នាំ ៨៥៣ មុនគ.ស. (២ពង្សាវតារក្សត្រ ៨:២០-២២; ២របាក្សត្រ ២១:១-១៧) ពេលស្ដេច អ័ហាប់ នៃសាសន៍អ៊ីស្រាអែលស្លាប់ នោះស្ដេច មេសា ដែលជាស្ដេចសាសន៍ម៉ូអាប់បានឆក់ឱកាសនោះ ដើម្បីទម្លាក់សួយអាករដែលស្ដេច ដាវីឌ បានដាក់លើសាសន៍គាត់។ សាសន៍អ៊ីស្រាអែល សាសន៍យូដា និងសាសន៍អេដំម (ដែលជាកម្មសិទ្ធិយូដា) បានសហការជាមួយគ្នាក្នុងការវាយប្រហារពួកម៉ូអាប់ ប៉ុន្តែពួកគេមានការបរាជ័យក្នុងការគ្រប់គ្រងលើសាសន៍ម៉ូអាប់ទាំងស្រុង។