ប្រមាណ​ឆ្នាំ ៧០២ មុនគ.ស. (២ពង្សាវតារក្សត្រ ២០:២០; ២របាក្សត្រ ៣២:១-៨) ដោយសារ​ស្ដេច ហេសេគា បាន​គិត​ថា ស្ដេច​អាសស៊ើរនឹង​មក​វាយ​ប្រហារ​ក្រុង​របស់​ទ្រង់ ដូច្នេះ​ហើយ​ទើប​ទ្រង់​ពង្រឹង​ក្រុង​យេរូសាឡឹម។ ស្ដេច ហេសេគា បាន​ពង្រឹង​ទីក្រុង​ដោយ​ជួសជុល​កំផែង​ទីក្រុង​ដែល​បែក​បាក់ ក៏​ដូច​ជា​បង្វែរ​នាំ​ពី​ស្រះ​គីហុន​ឲ្យ​ចូល​ក្នុង​ក្រុង។ ទ្រង់​ក៏​បាន​ត្រៀម​ទ័ព​ដែល​បំពាក់​ដោយ​អាវុធ និង​ខែល ហើយ​ទ្រង់​ក៏​បាន​តែងតាំង​មេទ័ព​លើ​ពួក​រា​ស្ត្រ​ផង​ដែរ។ បុរាណវិទូ​ក៏​បាន​សន្មត​ផង​ដែរ​ថា ទ្រង់​បាន​សង់​កំផែង​ថ្មី ដើម្បី​បិទ​ផ្នែក​នៃ​ក្រុង​ខាង​ឯ​ទិស​កូន​ភ្នំ​ខាង​លិច ហើយ​ទ្រង់​ក៏​បាន​សង់​ទួល​ភ្នំ​ព្រះ​វិហារ​ជុំវិញ​ព្រះ​វិហារ​ដែល​ស្ដេច សាឡូម៉ូន បាន​សង់។