នៅ​ឆ្នាំ ៥៩៧, ៥៨៦ មុនគ.ស. (២ពង្សាវតារក្សត្រ ២៤:១-១៧; ២៥:១-២១; ២របាក្សត្រ ៣៦:១៧-២១) ប្រមាណ​ឆ្នាំ​ចុង​ក្រោយ​នៃ​នគរ​យូដា គឺ​ជា​ការ​វាយ​គ្នា​ដណ្ដើម​យក​អំណាច​រវាង​សាសន៍​អេស៊ីព្ទ និង​សាសន៍​បាប៊ីឡូន ពួកគេ​ជា​អំណាច​ថ្មី​ដែល​បាន​វាយ​បំបាក់​អំណាច​នគរ​អាសស៊ើរ។ មិន​យូរ​មិន​ឆាប់​ស្ដេច នេប៊ូក្នេសា បាន​ឈ្នះ ហើយ​ទ្រង់​ក៏​គ្រប់គ្រង​លើ​តំបន់​ឈូង​សមុទ្រ​មេឌីទែរ៉ាណេ។ នៅ​ពេល​ដែល​ស្ដេច សេដេគា ជា​សាសន៍​បាប៊ីឡូន​ត្រូវ​បាន​អភិសេក​ជា​ស្ដេច​លើ​សាសន៍​យូដា បាន​បះបោរ ការ​នោះ​បាន​នាំ​ឲ្យ​ស្ដេច នេប៊ូក្នេសា មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម ហើយ​ក៏​វាយ​យក​ទីក្រុង​តែ​ម្ដង។ ស្ដេច សេដេគា បាន​រត់​គេច​ទៅ​ទិស​ខាង​កើត ប៉ុន្តែ​ត្រូវ​បាន​គេ​ចាប់​បាន​នៅ​ជិត​ក្រុង​យេរីខូរ ហើយ​គេ​ក៏​បាន​នាំ​ទ្រង់​ទៅ​រីមឡា។