នៅ​ឆ្នាំ ៥៩៧, ៥៨៦, ៥៨២ មុនគ.ស. (២ពង្សាវតារក្សត្រ ២៥:១១-១២, ២០-២១; យេរេមា ៥២:២៨-៣០) តាម​ការ​ពិនិត្យ​មើល មើល​ទៅ​ស្ដេច នេប៊ូក្នេសា ដូច​ជា​បាន​មក​ចាប់​សាសន៍​យូដា​បី​ដង​ ដើម្បី​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន។ លើក​ដំបូង​បាន​កើត​ឡើង​នៅ​ឆ្នាំ ៥៩៧ មុនគ.ស. ពេល​ដែល​ស្ដេច យ៉ូយ៉ាគីន កំពុង​សោយរាជ្យ។ កាល​នោះ​ស្ដេច នេប៊ូក្នេសា បាន​មក​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម ហើយ​បាន​យក​ទ្រព្យសម្បត្តិ​ជា​ច្រើន​ចេញ​ពី​ព្រះ​វិហារ និង​រាជវាំង។ លើក​ទី២​បាន​កើត​ឡើង​នៅ​ឆ្នាំ ៥៨៦ មុនគ.ស. ពេល​ដែល​ក្រុង​យេរូសាឡឹម​បាន​ដួល​រលំ កាល​នោះ​ជា​ពេល​ដែល​គេ​បាន​រលំ​កំផែង​ទាំង​ស្រុង ហើយ​ក៏​បាន​បំផ្លាញ​ព្រះ​វិហារ​ទាំង​ស្រុង​ផង​ដែរ។ លើក​ទី៣​បាន​កើត​ឡើង​នៅ​ឆ្នាំ ៥៨២ មុនគ.ស. ពេល​ដែល​ស្ដេច នេប៊ូក្នេសា អនុម័ត​អំណាច​របស់​ទ្រង់​នៅ​តំបន់​ប៉ាឡេស្ទីន​ជា​ថ្មី​ម្ដង​ទៀត។