ប្រមាណឆ្នាំ ៧៣៣ មុនគ.ស. (២ពង្សាវតារក្សត្រ ១៦:៧-៩) ស្ដេច អ័ហាស ដែលជាស្ដេចយូដាបានត្រូវគេវាយប្រហារពីគ្រប់ទិសទី ព្រោះទ្រង់មិនបានចងសម្ព័ន្ធមិត្ត ដើម្បីទាស់នឹងសាសន៍អាសស៊ើរឡើយ ដូច្នេះទ្រង់ក៏បានហៅស្ដេច ទីកឡាត-ពីលេស៊ើរ ទី៣ (ពេលខ្លះគេហៅថា ពូល) ដែលជាស្ដេចអាសស៊ើរឲ្យមកជួយគាត់។ សាសន៍អាសសើុរបានវាយយកស្រុកដាម៉ាស ស្រុកកាលីឡេទាំងមូល និងស្រុកកាឡាតដែលជារបស់សាសន៍អ៊ីស្រាអែល។ សំណើរបស់ស្ដេច អ័ហាស បានធ្វើឲ្យបង់តម្លៃយ៉ាងខ្ពស់៖ ស្ដេច អាសស៊ើ បានតម្រូវឲ្យទ្រង់បង់សួយអាករយ៉ាងសម្បើម ហើយក៏បានយកពួកយូដាធ្វើជាទាសករទៀតផង។