ប្រមាណ​ឆ្នាំ ៧២២ មុនគ.ស. ក្រោម​ការ​គ្រង​រាជ្យ​របស់​ស្ដេច អ័ហាស នៃ​សាសន៍​យូដា ទាំង​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា​បាន​ក្លាយ​ជា​ទាសករ (តែ​ពួកគេ​នៅ​មាន​ឯករាជ្យ​ខ្លះៗ) របស់​សាសន៍​អាសស៊ើរ។ ក្រោយ​មក​ស្ដេច ហូស៊ា នៃ​សាសន៍​អ៊‌ីស្រាអែល​បាន​បះបោរ ហើយ​ការ​នោះ​បាន​ធ្វើ​ឲ្យ​ស្ដេច​សាសន៍​អាសស៊ើររឹបអូស​សាសន៍​អ៊‌ីស្រាអែល​ឲ្យ​ក្លាយ​ជា​ខេត្ត​មួយ​នៃ​នគរ​ទ្រង់។ ស្ដេច​សាសន៍​អាសស៊ើរ​ក៏​បាន​រឹបអូស​យក​ស្រុក​ភីលីស្ទីន​ឲ្យ​ចូល​ជា​ខេត្ត​មួយ​នៃ​នគរ​ទ្រង់​ដែរ តែ​សាសន៍​យូដា សាសន៍​អាំម៉ូន សាសន៍​ម៉ូអាប់ និង​សាសន៍​អេដំម ទ្រង់​ទុក​ចោល​ជា​ទាសករ។