ប្រមាណ​ឆ្នាំ ៧៣៣ មុនគ.ស. (២ពង្សាវតារក្សត្រ ១៦:៧-៩) ស្ដេច អ័ហាស ដែល​ជា​ស្ដេច​យូដា​បាន​ត្រូវ​គេ​វាយ​ប្រហារ​ពី​គ្រប់​ទិស​ទី ព្រោះ​ទ្រង់​មិន​បាន​ចង​សម្ព័ន្ធមិត្ត ដើម្បី​ទាស់​នឹង​សាសន៍​អាសស៊ើរ​ឡើយ ដូច្នេះ​ទ្រង់​ក៏​បាន​ហៅ​ស្ដេច ទីកឡាត-ពីលេស៊ើរ ទី៣ (ពេល​ខ្លះ​គេ​ហៅ​ថា ពូល) ដែល​ជា​ស្ដេច​អាសស៊ើរឲ្យ​មក​ជួយ​គាត់។ សាសន៍​អាសសើុរ​បាន​វាយ​យក​ស្រុក​ដាម៉ាស ស្រុក​កាលីឡេ​ទាំង​មូល និង​ស្រុក​កាឡាត​ដែល​ជា​របស់​សាសន៍​អ៊‌ីស្រាអែល។ សំណើ​របស់​ស្ដេច អ័ហាស បាន​ធ្វើ​ឲ្យ​បង់​តម្លៃ​យ៉ាង​ខ្ពស់៖ ស្ដេច អាសស៊ើ បាន​តម្រូវ​ឲ្យ​ទ្រង់​បង់​សួយអាករ​យ៉ាង​សម្បើម ហើយ​ក៏​បាន​យក​ពួក​យូដា​ធ្វើ​ជា​ទាសករ​ទៀត​ផង។