(ម៉ាថាយ ៤:១២-២៥; ១៥:២៩; ១៧:២២; ម៉ាកុស ១:១៤-៣៩; លូកា ៤:១៤-៩:២៧)ព្រះ​យេស៊ូវ​បាន​ចំណាយ​ពេល​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ព័ន្ធកិច្ច​តាម​តំបន់
កាលីឡេ ជា​កន្លែង​ដែល​មាន​ភ្នំ​ជា​ច្រើន​នៅ​ទិស​ខាង​ជើង​នៃ​តំបន់​ប៉ាឡេស្ទីន។ ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ពេញ​វ័យ​នៅ​តំបន់​ភ្នំ​នៃ​ស្រុក​ណាសារ៉ែត ដែល​មាន​ចំងាយ​៥.៦​គ.ម.​ពី​ទិស​ខាង​ត្បូង​ចំ​កណ្ដាល​នៃ​តំបន់​សិបភ័ររីស៍ (Sepphoris) ជា​កន្លែង​ដែល​សាសន៍​ដទៃ​គ្រប់គ្រង។ ក្រោយ​ពេល​ដែល​ទ្រង់​ចាប់​ផ្ដើម​ព័ន្ធកិច្ច​សាធារណៈ​របស់​ទ្រង់ ព្រះ​យេស៊ូវ​បាន​ប្ដូរ​ទីតាំង​ទៅ​កាពើណិម​នៅ​ក្បែរ​សមុទ្រ​កាលីឡេ។ ពេល​មក​ដល់​សម័យកាល​ព្រះ​យេស៊ូវ អ្នក​នៅ​ជុំវិញ​សមុទ្រ​បាន​បង្កើត​មុខរបរ​នេសាទ​ត្រី ហើយ​ពួក​សិស្ស​មួយ​ចំនួន​របស់​ព្រះ​យេស៊ូវ​ក៏​ជា​អ្នក​នេសាទ​ត្រីដែរ។