(ម៉ាថាយ ១៥:២១-២៨; ១៦:១៣-២០; ម៉ាកុស ៧:២៤-៣១; ៨:២៧-៣០) ស្ទើរ​គ្រប់​ព័ន្ធកិច្ច​ដែល​ព្រះ​យេស៊ូវ​ចេញ​ទៅ​ធ្វើ គឺ​សុទ្ធតែ​នៅ​ក្នុង​ព្រំដែន​ដើម​នៃ​សាសន៍​អ៊‌ីស្រាអែល​ដែល​ពួកគាត់​កំពុង​កាន់​កាប់​នៅ​ពេល​នោះ។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ទីរ៉ុស និង​តំបន់​ស៊ីដូន​ផង​ដែរ ហើយ​នៅ​ទី​នោះ​ទ្រង់​ក៏​បាន​ព្យាបាល​កូន​ស្រី​សាសន៍​ដទៃ​ម្នាក់ ហើយ​នៅ​តំបន់​ដេកាប៉ូល ទ្រង់​បាន​ព្យាបាល​មនុស្ស​ជា​ច្រើន។ ហើយ​នៅ​ព្រំដែន​ទិស​ខាង​ជើង​បង្អស់​នៃ​អ៊‌ីស្រាអែល​នៅ​តំបន់​សេសារា-ភីលីព គឺ​ជា​កន្លែង​ដែល​សាវ័ក ពេត្រុស បាន​ប្រកាស​ថា «ទ្រង់​ជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់» ហើយ​ព្រះ​យេស៊ូវ​បាន​តប​ថា «ខ្ញុំ​នឹង​តាំង​ពួក​ជំនុំ​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ » (ម៉ាថាយ ១៦:១៨)។