ប្រមាណ​ឆ្នាំ ៥ មុនគ.ស. (ម៉ាថាយ ១:១៨-២៥; ២:១៣-១៥; លូកា ២:១-៧) មុន​ពេល​ដែល​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ​ជិត​មក​ដល់ សាសន៍​រ៉ូម​បាន​តម្រូវ​ឲ្យ​គ្រប់​គ្នា​ទៅ​ចុះ​ឈ្មោះ​នៅ​ស្រុក​កំណើត​រៀងៗ​ខ្លួន ដែល​ការ​នោះ​បាន​បណ្ដាល​ឲ្យ​លោក យ៉ូសែប មាន​ឱកាស​ទៅ​ក្រុង​បេថ្លេហិម​ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ នៅ​ទី​នោះ​នាង ម៉ារា បាន​ឆ្លង​ទន្លេ​ហើយ​សម្រាល​ព្រះ​យេស៊ូវ ហើយ​ក្រោយ​មក​ពួក​ហោរា​ពី​ទិស​ខាង​កើត​បាន​ទៅ​ថ្វាយបង្គំ​ទ្រង់​នៅ​ទី​នោះ។ ការ​ដែល​ពួក​ហោរា​ស្គាល់​ស្ដេច​ថ្មី បាន​ធ្វើ​ឲ្យ​ស្ដេច ហេរ៉ូឌ និង​អស់​អ្នក​ដែល​កំពុង​គ្រប់គ្រង​នៅ​ក្រុង​យេរូសាឡឹម​ព្រួយ​ចិត្ត ហើយ​ស្ដេច ហេរ៉ូឌ ក៏​បាន​ព្យាយាម​សម្លាប់​ព្រះ​យេស៊ូវ​ចោល​ផង​ដែរ។ លោក យ៉ូសែប និង​គ្រួសារ​របស់​គាត់​បាន​ភៀស​ខ្លួន​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ស្ដេច ហេរ៉ូឌ សុគត។ ពេល​ពួកគេ​ត្រឡប់​មក​វិញ ពួកគេ​បាន​ទៅ​រស់នៅ​ឯ​តំបន់​ប៉ាឡេស្ទីន​នៅ​ខេត្ត​កាលីឡេ​ដែល​ដាច់​ស្រយាល​ពី​គេ។ ព្រះ​យេស៊ូវ​រស់នៅ​ស្រុក​ណាសារ៉ែត ដែល​ជា​ស្រុក​ខាង​ជើង ព្រោះ​មិន​ចង់​ឲ្យ​ពួក​គ្រប់គ្រង​នៅ​ក្រុង​យេរូសាឡឹម​ដឹង។