ប្រមាណ​អំឡុង​ឆ្នាំ ៣៧-៤ មុនគ.ស. (ម៉ាថាយ ២:១-១៥) ប្រមាណ
ឆ្នាំ​មុន​សម័យ​កាល​ព្រះ​គម្ពីរ​សញ្ញាថ្មី ទឹកដី​សាសន៍​អ៊‌ីស្រាអែល (ជា​ទូទៅ​ដល់​សម័យ​នោះ​គេ​ហៅ​ថា ប៉ាឡេស្ទីន) បាន​ធ្លាក់​មក​ក្រោម​អំណាច​សាសន៍​រ៉ូម។ មេទ័ព​រ៉ូម​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ផាំមភេ (Pompey) បាន​វាយ​យក​ភីលីស្ទីន នៅ​ឆ្នាំ ៦៣ មុនគ.ស. ប៉ុន្តែ​ការ​គ្រប់គ្រង​ដ៏​ជាក់លាក់​មិន​បាន​កើត​ឡើង​យ៉ាង​ពេញលេញ​ទេ​រហូត​ទាល់​តែ​ស្ដេច ហេរ៉ូឌ​ដ៏​អស្ចារ្យ ឡើង​សោយរាជ្យ​នៅ​តំបន់​នោះ។ ក្រោយ​ពេល​ស្ដេច ហេរ៉ូឌ បាន​កាន់​កាប់​នគរ​យ៉ាង​ពេញលេញ គាត់​ក៏​បាន​បង្ហាញ​ខ្លួន​ថា​ជា​អ្នក​សាងសង់​ដ៏​ល្អ​ម្នាក់។ គាត់​បាន​សាងសង់​អគារ​មួយ​ចំនួន​ក្នុង​នគរ​ខ្លួន ក៏​ដូច​ជា​នៅ​ក្រៅ​នគរ​ដែរ។