ប្រមាណ​អំឡុង​ឆ្នាំ ៧៨៥-៤៣០ មុនគ.ស.
សង្គម​អ៊‌ីស្រាអែល​មាន​ហោរា​តាំង​ពី​ជំនាន់​លោក​ម៉ូសេ ប៉ុន្តែ​ភាព​ស្មុគស្មាញ​ខាង​នយោបាយ សាសនា និង​កាលៈទេសៈ​ក្នុង​សង្គម​នៅ​ពេល​នគរ​ទាំង​ពីរ​បាន​បែក​បាក់​គ្នា ការ​នេះ​បាន​ធ្វើ​ឲ្យ​ពួក​ហោរា​កាន់​តែ​មាន​តម្រូវការ​ក្នុង​ការ​ប្រកាស​ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​ឲ្យ​កាន់​តែ​ច្បាស់។ ពួក​ហោរា មិន​ដូច​ពួក​សង្ឃ​ទេ ព្រោះ​ពួកគាត់​មិន​បាន​ក្លាយ​ជា​ហោរា​បែប​ជា​ដំណរ​គ្រួសារ​ទេ ហើយ​ភាគ​ច្រើន​ពួកគាត់​ក៏​មិន​សូវ​មាន​ចំណែក​ប៉ុន្មាន​ក្នុង​ផ្នែក​សាសនា​ដែរ។ ផ្ទុយ​ពី​ពួក​សង្ឃ ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ពួក​ហោរា​ចេញ​ពី​កន្លែង​ផ្សេងៗ​នៅ​សាសន៍​អ៊‌ីស្រាអែល និង​សាសន៍​យូដា ហើយ​ហោរា​ខ្លះ​អាច​ចូល​ទៅ​និយាយ​ជា​មួយ​នឹង​ពួក​ស្ដេច​ផ្ទាល់ (ឧទាហរណ៍៖ អេលីយ៉ា និង​អេលីសេ) ហើយ​ហោរា​ខ្លះ​ប្រកាស​ព្រះ​បន្ទូល​ទៅ​កាន់​ពួក​រាស្ត្រ (ឧទាហរណ៍៖ អេម៉ុស និង​ណាហ៊‌ុម)។