ប្រមាណ​ឆ្នាំ ៥៨៦ មុនគ.ស. (យេរេមា ៤៦:១-២៥) មាន​គ្រួសារ​ជា​ច្រើន​ដែល​ជា​អ្នក​ដឹកនាំ​នៅ​សាសន៍​យូដា តែ​ត្រូវ​បាន​គេ​វាយឈ្នះ
ពួកគេ​បាន​សម្រេច​ចិត្ត​រត់​ភៀស​ខ្លួន​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ដើម្បី​គេច​ពី​កំហឹង​របស់​សាសន៍​បាប៊ីឡូន ដោយសារ​ការ​ធ្វើ​ឃាត​ស្ដេច កេដាលា។ ទោះ​បើ​ហោរា យេរេមា បាន​ហាម​ពួកគេ​មិន​ឲ្យ​ធ្វើ​ដូច​នោះ​ក៏​ដោយ ក៏​គេ​នៅ​បង្ខំ​ឲ្យ​គាត់​ទៅ​តាហាពេនេស​នៅ​ស្រុក​អេស៊ីព្ទ​ជា​មួយ​ពួកគេ​ដែរ។ នៅ​ទី​នោះ​គាត់​បាន​ទាយ​ទាស់​នឹង​សាសន៍​អេស៊ីព្ទ និង​សាសន៍​យូដា​ដែល​បាន​រត់​គេច​ទៅ​ទី​នោះ​ដែរ។ បុរាណវិទូ​បាន​រក​ឃើញ​ភស្តុតាង​ដែល​បង្ហាញ​ថា មាន​សាសន៍​យូដា​ជា​ច្រើន​បាន​ភៀស​ខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ រហូត​ដល់​អេលភានថីន (Elephantine) នៅ​កន្លែង​ទឹក​ជ្រោះ​នៃ​ទន្លេ​នីល។