ប្រមាណ​អំឡុង​ឆ្នាំ ៣២៣-១៩៨ មុនគ.ស. លោក ផ្ដូលឡិមី និង​លោក សេលើស៊ា លោក​ទាំង​ពីរ​នេះ​គឺ​ជា​មេទ័ព​ដ៏​ឆ្នើម​ដែល​បាន​ទទួល​ដំណែង​ក្រោយ​លោក អាឡិកហ្សានឌើរ ពួកគាត់​បន្ត​ពង្រីក​ទឹកដី​ដែល​មេទ័ព​ផ្សេងៗ​របស់​លោក អាឡិកហ្សានឌើរ ហើយ​ពួកគាត់​តែងតែ​ប្រឈម​មុខ​នឹង​គ្នា​ក្នុង​ការ​ដណ្ដើម​យក​ទឹកដី​នៅ​ឈូង​សមុទ្រ​ទិស​ខាង​កើត​បំផុត​នៃ​សមុទ្រ​មេឌីទែរ៉ាណេ បូករួម​ទាំង​ដីគោក​ដែល​ក្រោយ​មក​គេ​បាន​ហៅ​ថា ប៉ាឡេស្ទីន។