(ម៉ាថាយ ៤:១២-២៥; ១៥:២៩; ១៧:២២; ម៉ាកុស ១:១៤-៣៩; លូកា ៤:១៤-៩:២៧)ព្រះយេស៊ូវបានចំណាយពេលជាច្រើនក្នុងការធ្វើព័ន្ធកិច្ចតាមតំបន់
កាលីឡេ ជាកន្លែងដែលមានភ្នំជាច្រើននៅទិសខាងជើងនៃតំបន់ប៉ាឡេស្ទីន។ ព្រះអង្គមានព្រះជន្មពេញវ័យនៅតំបន់ភ្នំនៃស្រុកណាសារ៉ែត ដែលមានចំងាយ៥.៦គ.ម.ពីទិសខាងត្បូងចំកណ្ដាលនៃតំបន់សិបភ័ររីស៍ (Sepphoris) ជាកន្លែងដែលសាសន៍ដទៃគ្រប់គ្រង។ ក្រោយពេលដែលទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចសាធារណៈរបស់ទ្រង់ ព្រះយេស៊ូវបានប្ដូរទីតាំងទៅកាពើណិមនៅក្បែរសមុទ្រកាលីឡេ។ ពេលមកដល់សម័យកាលព្រះយេស៊ូវ អ្នកនៅជុំវិញសមុទ្របានបង្កើតមុខរបរនេសាទត្រី ហើយពួកសិស្សមួយចំនួនរបស់ព្រះយេស៊ូវក៏ជាអ្នកនេសាទត្រីដែរ។