ប្រមាណអំឡុងឆ្នាំ ៥៣-៥៧ នៃគ.ស. (កិច្ចការ ១៩:១-២១:១៦) ដំណើរបេសកកម្មទី៣របស់សាវ័ក ប៉ុល គឺមិនខុសគ្នាប៉ុន្មានពីដំណើរទី២របស់គាត់ទេ។ ក្រោយពីគាត់បានឆ្លងកាត់ក្រុងកាឡាទី និងក្រុងព្រីគា គាត់ក៏បានធ្វើដំណើរទៅកំពង់ផែនៅក្រុងអេភេសូរ។ សាវ័ក ប៉ុល បានផ្សាយដំណឹងល្អ និងបង្រៀននៅទីនោះអស់រយៈពេល២ឆ្នាំ បន្ទាប់មកគាត់ក៏បានធ្វើដំណើរទៅម៉ាសេដូន និងអាខៃ ដើម្បីពង្រឹងជំនឿអ្នកជឿ ហើយគាត់ក៏បញ្ចប់ដំណើរបេសកកម្មនោះដោយទៅលេងក្រុងយេរូសាឡឹម។