(ម៉ាថាយ ១៥:២១-២៨; ១៦:១៣-២០; ម៉ាកុស ៧:២៤-៣១; ៨:២៧-៣០) ស្ទើរគ្រប់ព័ន្ធកិច្ចដែលព្រះយេស៊ូវចេញទៅធ្វើ គឺសុទ្ធតែនៅក្នុងព្រំដែនដើមនៃសាសន៍អ៊ីស្រាអែលដែលពួកគាត់កំពុងកាន់កាប់នៅពេលនោះ។ ប៉ុន្តែ ព្រះយេស៊ូវក៏បានធ្វើដំណើរទៅកាន់តំបន់ទីរ៉ុស និងតំបន់ស៊ីដូនផងដែរ ហើយនៅទីនោះទ្រង់ក៏បានព្យាបាលកូនស្រីសាសន៍ដទៃម្នាក់ ហើយនៅតំបន់ដេកាប៉ូល ទ្រង់បានព្យាបាលមនុស្សជាច្រើន។ ហើយនៅព្រំដែនទិសខាងជើងបង្អស់នៃអ៊ីស្រាអែលនៅតំបន់សេសារា-ភីលីព គឺជាកន្លែងដែលសាវ័ក ពេត្រុស បានប្រកាសថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់» ហើយព្រះយេស៊ូវបានតបថា «ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ » (ម៉ាថាយ ១៦:១៨)។