ប្រមាណឆ្នាំ ៥ មុនគ.ស. (ម៉ាថាយ ១:១៨-២៥; ២:១៣-១៥; លូកា ២:១-៧) មុនពេលដែលការប្រសូតរបស់ព្រះយេស៊ូវជិតមកដល់ សាសន៍រ៉ូមបានតម្រូវឲ្យគ្រប់គ្នាទៅចុះឈ្មោះនៅស្រុកកំណើតរៀងៗខ្លួន ដែលការនោះបានបណ្ដាលឲ្យលោក យ៉ូសែប មានឱកាសទៅក្រុងបេថ្លេហិមដែលជាស្រុកកំណើតរបស់គាត់។ នៅទីនោះនាង ម៉ារា បានឆ្លងទន្លេហើយសម្រាលព្រះយេស៊ូវ ហើយក្រោយមកពួកហោរាពីទិសខាងកើតបានទៅថ្វាយបង្គំទ្រង់នៅទីនោះ។ ការដែលពួកហោរាស្គាល់ស្ដេចថ្មី បានធ្វើឲ្យស្ដេច ហេរ៉ូឌ និងអស់អ្នកដែលកំពុងគ្រប់គ្រងនៅក្រុងយេរូសាឡឹមព្រួយចិត្ត ហើយស្ដេច ហេរ៉ូឌ ក៏បានព្យាយាមសម្លាប់ព្រះយេស៊ូវចោលផងដែរ។ លោក យ៉ូសែប និងគ្រួសាររបស់គាត់បានភៀសខ្លួនទៅនៅស្រុកអេស៊ីព្ទរហូតដល់ស្ដេច ហេរ៉ូឌ សុគត។ ពេលពួកគេត្រឡប់មកវិញ ពួកគេបានទៅរស់នៅឯតំបន់ប៉ាឡេស្ទីននៅខេត្តកាលីឡេដែលដាច់ស្រយាលពីគេ។ ព្រះយេស៊ូវរស់នៅស្រុកណាសារ៉ែត ដែលជាស្រុកខាងជើង ព្រោះមិនចង់ឲ្យពួកគ្រប់គ្រងនៅក្រុងយេរូសាឡឹមដឹង។