ប្រមាណអំឡុងឆ្នាំ ៣៧-៤ មុនគ.ស. (ម៉ាថាយ ២:១-១៥) ប្រមាណ
ឆ្នាំមុនសម័យកាលព្រះគម្ពីរសញ្ញាថ្មី ទឹកដីសាសន៍អ៊ីស្រាអែល (ជាទូទៅដល់សម័យនោះគេហៅថា ប៉ាឡេស្ទីន) បានធ្លាក់មកក្រោមអំណាចសាសន៍រ៉ូម។ មេទ័ពរ៉ូមម្នាក់ដែលមានឈ្មោះថា ផាំមភេ (Pompey) បានវាយយកភីលីស្ទីន នៅឆ្នាំ ៦៣ មុនគ.ស. ប៉ុន្តែការគ្រប់គ្រងដ៏ជាក់លាក់មិនបានកើតឡើងយ៉ាងពេញលេញទេរហូតទាល់តែស្ដេច ហេរ៉ូឌដ៏អស្ចារ្យ ឡើងសោយរាជ្យនៅតំបន់នោះ។ ក្រោយពេលស្ដេច ហេរ៉ូឌ បានកាន់កាប់នគរយ៉ាងពេញលេញ គាត់ក៏បានបង្ហាញខ្លួនថាជាអ្នកសាងសង់ដ៏ល្អម្នាក់។ គាត់បានសាងសង់អគារមួយចំនួនក្នុងនគរខ្លួន ក៏ដូចជានៅក្រៅនគរដែរ។