ប្រមាណ​ឆ្នាំ ៩៥០ មុនគ.ស. (១ពង្សាវតារក្សត្រ ៤:៧-១៩) ស្ដេច សាឡូម៉ូន បាន​បែង​ចែក​នគរ​ទ្រង់​ទៅ​ជា​១២​សង្កាត់ ហើយ​សង្កាត់​នីមួយៗ​មាន​តួនាទី​ក្នុង​ការ​ថ្វាយ​ម្ហូប​អាហារ​សម្រាប់​ស្ដេច​ពេញ​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ​ម្ដង។ តែ​ពេល​មើល​ទៅ​ពូជ​អំបូរ​យូដា​ដែល​ជា​ពូជ​ស្ដេច សាឡូម៉ូន មិន​មាន​តួនាទី​នេះ​នោះ​ទេ។ ស្ដេច សាឡូម៉ូន ក៏​បាន​ពង្រឹង​ទី​ពំនួន​សំខាន់ៗ​ក្នុង​នគរ​របស់​ទ្រង់ ហើយ​ក៏​បាន​សង់​ទីក្រុង​សម្រាប់​ផ្ទុក​សេដ្ឋកិច្ច​សហគ្រាស​របស់​ទ្រង់។ ទាក់ទង​នឹង​គម្រោង​សាងសង់​ដ៏​ធំៗ​របស់​ទ្រង់​រួម​មាន​ដូច​ជា​ ព្រះ​វិហារ និង​រាជវាំង​របស់​ទ្រង់​ក្នុង​យេរូសាឡឹម។ ទ្រង់​បាន​ប្រើ​ឈើ​ដែល​ស្ដេច ហ៊ីរ៉ាម ដែល​ជា​ស្ដេច​ក្រុង​ទីរ៉ុស។