(ម៉ាថាយ២៨:១៦-២០;
ម៉ាកុស១៦:៩-១៣; លូកា ២៤:១៣-៥៣; យ៉ូហាន ២០:១១-២១:១៩) គ្រប់កណ្ឌដំណឹងល្អទាំងបួន (និងកណ្ឌមួយចំនួនទៀតនៃព្រះគម្ពីរសញ្ញាថ្មី)សុទ្ធតែបានលើកឡើងអំពីការដែលព្រះយេស៊ូវបានសម្ដែងព្រះអង្គទ្រង់ដល់អ្នកដទៃឲ្យឃើញ ប៉ុន្តែមានតែកណ្ឌលូកាមួយប៉ុណ្ណោះដែលបានរៀបរាប់អំពីការដែលព្រះយេស៊ូវបានយាងឡើងទៅកាន់ស្ថានសួគ៌វិញនៅលើភ្នំដើមអូលីវដែលនៅខាងក្រៅក្រុងយេរូសាឡឹម។ លោកគ្រូពេទ្យ លូកា ក៏បានលើកឡើងអំពីការសន្ទនារវាងព្រះយេស៊ូវ និងសិស្សពីរនាក់របស់ទ្រង់នៅលើដងផ្លូវទៅភូមិអេម៉ោស (ដែលសព្វថ្ងៃនេះគេហៅថា ឃ្វាឡូនីយាហ៍ (Qaluniyah) តែមិនមែនភូមិអេម៉ោសនៅជំនាន់ចន្លោះព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មីនោះទេ ព្រោះវានៅទិសខាងលិចពេក)។ សាវ័ក ម៉ាថាយ និងសាវ័ក យ៉ូហាន បានកត់សម្គាល់ពីការដែលព្រះយេស៊ូវបានលេចឲ្យពួកសិស្សរបស់ទ្រង់ឃើញនៅតំបន់កាលីឡេ។