(១សាំយូអែល ៤:៣-៧:២)
នៅសម័យកាលហោរា សាំយូអែល ក្រោយពីពេលពួកអ៊ីស្រាអែលបានចាញ់ចម្បាំងជាមួយនឹងពួកភីលីស្ទីនជាច្រើនលើកច្រើនសារនៅឯអេបេន-អេសុើរមក ទ័ពអ៊ីស្រាអែលក៏បានយកហឹបនៃសេចក្ដីសញ្ញាពីស្រុកស៊ីឡូរមកទីលានចម្បាំង។ ប៉ុន្តែ សាសន៍អ៊ីស្រាអែលបានចាញ់ម្ដងទៀត ហើយពួកភីលីស្ទីនក៏
បានយកហឹបនៃសេចក្ដីសញ្ញា។ រាល់ពេលមានវត្តមាននៃហឹបនៃ
សេចក្ដីសញ្ញាក្នុងទីក្រុងភីលីស្ទីនបានបណ្ដាលឲ្យពួកគេរងគ្រោះកើតរោគឫសដូងបាតជាច្រើន ហេតុដូច្នេះពួកគេក៏បញ្ជូនហឹបនៃសេចក្ដីសញ្ញាទៅទីក្រុងមួយទៀត។ មិនយូរមិនឆាប់ ហឹបនៃសេចក្ដីសញ្ញាបានត្រឡប់មកស្រុកអ៊ីស្រាអែលវិញនៅបេត-សេមែស បន្ទាប់មកគេក៏បានយកហឹបនៃ
សេចក្ដីសញ្ញាទៅគារយ៉ាត់-យារីម ហើយហឹបបាននៅទីនោះ
អស់រយៈពេលប្រមាណ២០ឆ្នាំ។