(១សាំយូអែល ១៧:១-៥៤) មួយ​រយៈ​ក្រោយ​ពេល​ស្ដេច ដាវីឌ ត្រូវ​បាន​អភិសេក​ឲ្យ​ធ្វើ​ជា​ស្ដេច បន្ទាប់​ពី​ស្ដេច សូល ឪពុក​របស់​ទ្រង់​បាន​ចាត់​ទ្រង់​ឲ្យ​យក​ស្បៀង​អាហារ​ពី​បេថ្លេហិម​ទៅ​ឲ្យ​បង​ប្រុស​នៅ​ក្បែរ​សូគរ និង​អាសេកា។ ពេល​ស្ដេច ដាវីឌ បាន​ទៅ​ដល់ ទ្រង់​បាន​ឮ​ការ​និយាយ​ឌឺដង​ពី​អ្នក​ខ្លាំង​ភីលីស្ទីន​ម្នាក់​ឈ្មោះ​កូលីយ៉ាត​ដែល​មក​ពី​ស្រុក​កាថ​ដែល​បាន​បបួល​សាសន៍​អ៊‌ីស្រាអែល​ឲ្យ​ចាត់​ម្នាក់​មក​វាយ​ជា​មួយ​គាត់។ ដាវីឌ​បាន​ទទួល​យក​ការ​បបួល​នោះ ហើយ​ក៏​បាន​សម្លាប់​កូលីយ៉ាត ហើយ​បាន​នាំ​អ៊‌ីស្រាអែល​វាយ​ពួក​ភីលីស្ទីន​រហូត​ដល់​កាថនិងអេក្រុន។